Haaland ចុច​ឈ្មោះ​ខ្សែ​ការពារ​ល្អ​បំផុត​ក្នុង​លោក តែ​មិនមែន​ស្ថិត​នៅ​លីគ Bundesliga

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Erling Haaland ​ក្នុង​អាជីព​របស់​គេ ក៏​បាន​ឆ្លង​កាត់​ការ​លេង​ទល់​កីឡាករ​កំពូលៗ​ជា​ច្រើន​ផង​ដែរ ដ្បិត​បើ​គេ​ទើប​តែ​មាន​វ័យ ២១ ឆ្នាំ។ កន្លង​មក​មិន​ថា​តែ​នៅ​ក្នុង​លីគ ក៏​ដូច​ជា​ពាន​រង្វាន់​ប្រចាំ​តំបន់​អឺរ៉ុប​របស់ UEFA សម្រាប់​កីឡាករ​ន័រវេស​សុទ្ធ​តែ​ធ្លាប់​ភ្លក់​អស់​ហើយ​នៅ​ការ​តតាំង​ជាមួយ​ខ្សែ​ការពារ​លំដាប់ World Class។

3207831 65711888 2560 1440

យ៉ាង​ណា​បើ​សួរនាំ​ពី​ខ្សែ​ការពារ​ល្អ​បំផុត​ក្នុង​លោក ផ្អែក​តាម​ការ​យល់​ឃើញ​របស់ Haaland ផ្ទាល់ យុវជន​របស់​ក្លឹប Dortmund បាន​ចង្អុល​ឈ្មោះ Virgil van Dijk ជា​កីឡាករ​នៅ​ក្លឹប​អង់គ្លេស Liverpool។

ខ្សែ​ប្រយុទ្ធ​ពាក់​អាវ​លេខ ៩ និយាយ៖ "ក្នុង​ការ​យល់​ឃើញ​របស់​ខ្ញុំ Van Dijk គាត់​ជា​ខ្សែ​ការពារ​កណ្តាល​ល្អ​ដាច់​គេ​ក្នុង​លោក ដោយ​ខ្ញុំ​ជឿ​ថា​មនុស្ស​ជា​ច្រើន​ក៏​យល់ស្រប​ដូច​ជា​ខ្ញុំ​ដែរ ព្រោះ​អី Van Dijk គាត់​លឿន គាត់​មាំ ហើយ​មាន​ភាព​ឈ្លាសវៃ​ខ្លាំង​ណាស់"។

Virgil Van Dijk Showed Erling Haaland Why He’s The Best Defender In The World During Salzburg Vs Liverpool

D3ef7e3936604f2a80a4d6e853bdcf37500x500@2x

គួរ​បញ្ជាក់​ថា Haaland ធ្លាប់​តតាំង Van Dijk នៅ​កំឡុង​ការ​ប្រកួត​ពាន​រង្វាន់ UCL រដូវ​កាល ២០១៨/១៩ ដែល​កាល​នោះ​ក្នុង​វគ្គ​ចែក​ពូល ដែល Liverpool យក​ឈ្នះ​សរុប​ទាំង​ពីរ​ជើង ៦-៣ ទៅ​លើ RB Salzburg។ វា​ក៏​ជា​ឆ្នាំ​ដែល​ក្រុម​លោក Jurgen Klopp លើក​ពាន​ UCL ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក